ថ្ងៃចន្ទ- អង្គារ ទី២-៣ ខែកញ្ញា ឆ្នាំ២០២៤
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកែប បានចុះផ្សព្វផ្សាយដល់ប្រជានេសាទនៅតំបន់កោះស្វាយ និងកោះទន្សាយ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដើម្បីយល់ដឹងពីផែនទីតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប និងចូលរួមអភិរក្សសត្វកម្រមានដូចជាៈ ជ្រូកទឹក ផ្សោតសមុទ្រ អណ្ដើកសមុទ្រ សេះសមុទ្រ រួមនឹងជីវៈចម្រុះកម្រដទៃទៀត។ បើមានការចាប់បានសូមលែង និងរាយការណ៍មកសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការលែងចូលទៅក្នុងសមុទ្រវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម