នៅថ្ងៃអង្គារ ៤កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ លោកថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានចូលរួមក្នុងកម្មវិធីរុក្ខទិវា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើ បន្ទាយអង្គរ ភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មវិធី មានការអញ្ជើញ ចូលរួម សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
កម្មវិធី រួមមាន:
- គោរពទង់ជាតិ
- របាំជូនពរ និងយីកេសម្ដែងដោយក្រុមសិល្បៈខេត្ត រឿងពាក់ព័ន្ធនឹងការភ្ញាក់រលឹកនៃក្រុមកាប់បំផ្លាញព្រៃឈើ
- មតិស្វាគមន៍ របស់ ឯកឧត្តមអភិបាលខេត្ត តាកែវ
- របាយការណ៍ របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ការថ្លែងព្រះរាជសារ របស់ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តមសីហមុនី ក្នុង ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា
- ពិធី ប្រគល់កូនឈើ ជូន អភិបាលខេត្ត ចំនួន បួនខេត្តរួមមាន កណ្ដាល កំពង់ស្ពឺ តាកែវ និងកំពត។