ឯកឧត្តម នុត ច័ន្ទសុខា អញ្ជើញចុះសួរសុខទុក្ខសមាជិកសហគមន៍កសិកម្ម និងការចុះពិនិត្យស្រែកសិករ
ចេញ​ផ្សាយ ០៩ កក្កដា ២០២៤
280

នៅរសៀលថ្ងៃចន្ទ ៣កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នុត ចន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកសហគមន៍ កសិកម្ម កោះសោម-ព្រៃតាកុយ ស្ថិតក្នុងភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំពីគោលការណ៍ក្នុងការអភិវឌ្ឍសហគមន៍ឱ្យក្លាយជាសហគមន៍កសិកម្មទំនើប ណែនាំឱ្យកសិករត្រូវតាមដានដំណាំត្រួតពិនិត្យវត្តមានកត្តាចង្រៃជាប្រចាំ ជាពិសេសដង្កូវហ្វូង ដែលមានវត្តមានរាតត្បាតលើដំណាំស្រូវ នៅទូទាំងប្រទេស ដើម្បីត្រៀមអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានចូលរួមគាំទ្រដល់សមាជិកសហកមន៍ នូវជីធម្មជាតិសម្រាប់ប្រើប្រាស់លើដំណាំស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter