នៅថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យ និងកត់ត្រាប្រភេទឈ្មោះថ្នាំកសិកម្ម ដែលមានលេខបញ្ជិកាត្រឹមត្រូវ និងឈ្មោះក្រុមហ៊ុនទូទៅដែលមានចរាចរណ៍លក់នៅក្នុងខេត្តកែប នៅផ្សារពងទឹកស្រុកដំណាក់ចង្អើរ បានចំនួន០២ដេប៉ូ ដោយពិនិត្យឃើញថា:
-០១ដេប៉ូបានចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:រួចរាល់ទទួលបានវិញ្ញាបនបត្រ។
-មួយដេប៉ូទៀតទើបតែបើកលក់ថ្មី មិនទាន់បានចូលរៀនវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ។
-ណែនាំដេប៉ូឲ្យជួយផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ការបោះចោលសំណល់ និងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មដល់កសិករ។
-ណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម