លោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ដឹកនាំដោយលោក អ៊ុក វុទ្ធី និងលោក ធិន ស៊ីណា អភិបាលរងស្រុក បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងដីដែលមានការលួចកាប់ទន្រ្ទានព្រៃកោងកាង ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឃើញថាៈ
១.មានការលួចកាប់ព្រៃកោងកាងទំហំប្រមាណ១ហិកតា ស្ថិតនៅចំណុចកោះវែង ភូមិទួលសាងាំ
២.មានការជីកកិញ(លើកជាភ្លឺ)ប្រវែងប្រមាណ១៥ម៉ែត្រ និងបោះបង្គោលឈើតូចៗតម្រង់ជាជួរចំនួន៧បង្គោល
៣.មានសង់កូនខ្ទមធ្វើពីឈើពុំទាន់ប្រក់ដំបូល ទំហំបណ្តោយ១,៥ម៉ែត្រ ទទឹង១ម៉ែត្រ
ពេលចុះដល់ទីតាំងជាក់ស្តែងសមត្ថកិច្ចពុំបានជួបជនប្រព្រឹត្តបទល្មើសខាងលើឡើយ ព្រមទាំងមានបន្សល់ទុកនូវវត្ថុតាងៈ ស្បែកជើងកវែងចំនួន១គូ ដបទឹក១ដប។
ក្រុមការងារបានចុចយកចំណុចនិយាមកា និងធ្វើការផ្ទៀងផ្ទាត់បន្ត។
វិធានការៈ ក្រុមការងារបន្តឃ្លាំមើល និងស្វែងរកអ្នកប្រព្រឹត្តបទល្មើសខាងលើមកចាត់ការតាមនីតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម