ចូលរួមសិក្ខាសាលាស្តីពី ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២៣
2,328

នៅថ្ងៃអង្គារ -ពុធ ៩-១០រោចខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ -០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកស្រី សុខ ចិន្តា អនុប្រធានមន្ទីរ លោក ប៊ុត ស៊ីណា អនុប្រធានការិយាល័យផែនការ គណនេយ្យ  លោកស្រី សេង គឹមសាន មន្រ្តី បានចូលរួមសិក្ខាសាលាស្តីពី៖ ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ក្រោមអធិបតីភាពលោក ចែ សាវុន អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋាន ផែនការ និងស្ថិតិ លោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីទទួលបន្ទុកផែនការ និងវាយតម្លៃ មកពីថ្នាក់កណ្តាល និងរាជធានីខេត្ត ចំនួន៩៥ នាក់ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។ គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះគឺ

- ណែនាំពីនីតិវិធីស្តីពីការអនុវត្តព័ត៌មានសមិទ្ធកម្ម និងតម្រង់ទិសទស្សនទានដើម្បីឱ្យឆ្លើយតបទៅនឹងអាទិភាពនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម

- ពង្រឹងសមត្ថភាពអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងរាជធានីខេត្តក្នុងការរៀបចំ និងការអនុវត្តផែនការសកម្មភាពឱ្យថវិកាមានប្រសិទ្ធភាពខ្ពស់។                                                                                                                                                     

ចំនួនអ្នកចូលទស្សនា
Flag Counter