ការចូលរួមសិក្ខាសិលាពិគ្រោះយោបល់សេចក្តីព្រាងប្រកាសស្ដីពីគោលការណ៍ណែនាំអំពីសហគមន៍
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២៣
152

នៅថ្ងៃអង្គារ ៩ រោចខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ 

- លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប
-លោក គុជ វិរៈ នាយខណ្ឌរដ្ឋបាលជលផលកែប
-លោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច បានបន្តចូលរួមសិក្ខាសិលាពិគ្រោះយោបល់សេច្ដីព្រាងប្រកាសស្ដីពីគោលការណ៍ណែនាំអំពីសហគមន៍ នៅផ្ទះសំណាក់មិត្តភាព ខេត្តកំពត។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់រៀបចំប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍នេសាទឱ្យកាន់តែប្រសើរឡើងស្របតាមសមត្ថភាពរបស់សហគមន៍នេសាទ ស្ថានភាពធនធានជលផល និងសេដ្ឋកិច្ចសង្គម។

ចំនួនអ្នកចូលទស្សនា
Flag Counter