កិច្ចប្រជុំ និងការចុះពិនិត្យសំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះពិនិត្យវាស់វែងកំណត់ព្រំដី និងចុះពិនិត្យទីតាំងដីកាត់ឆ្វៀលដី
ចេញ​ផ្សាយ ១៤ មីនា ២០២៣
370

នៅថ្ងៃច័ន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើកែបបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ច័ន្ទ ប៉ុណ្ណិកា  អនុប្រធានរដ្ឋបាលព្រៃឈើ  លោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក ជួន សំរួល នាយរងខណ្ឌរដ្ឋបាលព្រៃឈើកែប លោក ពេជ សុវត្ថារ៉ា អនុប្រធានការិយាល័យពាណិជ្ជកម្ម និងវិញ្ញាបនបត្រព្រៃឈើ លោកស្រី កោះ សុទ្ធាវី អនុប្រធានការិយាល័យកំណត់ដែនព្រៃឈើចុះបញ្ជីកា និងប្រើប្រាស់ដីព្រៃឈើ លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើកែប និងប្រធានសហគមន៍ព្រៃឈើ  ស្តីពីសំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះពិនិត្យវាស់វែងកំណត់ព្រំដី និងចុះពិនិត្យទីតាំងដីកាត់ឆ្វៀលដីទំហំ២១,០២៤ម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីគម្របព្រៃឈើដើម្បីចុះបញ្ជីកសាងប័ណ្ណកម្មសិទ្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ១៦គ្រួសារ ដោយសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន  លទ្ធផលមិនទាន់បានសំរេចនៅឡើយ កំពង់ស្រាវជ្រាវឯកសារបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter