នៅថ្ងៃសៅរ៍៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កញ្ញា ចិន ស្រីនាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីបានចុះសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយ លោក នូ គឹមសាយ អនុប្រធានមន្ទីរពិសោធន៍ប៉ារ៉ាស៊ីតសាស្រ្ត និងអមដំណើរលោក លោកស្រីមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចុះយកវត្ថុវិភាគស្រាវជ្រាវរកជំងឺឆ្លងនៅលើសត្វ គោ មាន់ ក្ងាន ជ្រូក ឆ្កែ និងសំបុកត្រចៀកកាំ ដែលបង្ករឡើងដោយប៉ារ៉ាស៊ីតខាងក្រៅមានដូចជា ចៃ តុកកែ ល្បោម។ល។
១.គោ កន្លែងត្រូវយកវត្ថុវិភាគរួមមាន ក្បាល ភ្នែក ស្លឹកត្រចៀក ពោះ កន្ទុយ ដោះ និងប្រដាប់បន្តពូជ។
២.មាន់ កន្លែងត្រូវយកវត្ថុវិភាគរួមមាន ក្បាល ផ្ទាំងស្លាប និងកន្ទុយ។
៣.ឆ្កែ កន្លែងត្រូវយកវត្ថុវិភាគរួមមាន ក្បាល ស្លឹកត្រចៀក ពោះ
៤.ត្រចៀកកាំ យកសំបុកត្រចៀកកាំ។
៥.វាលស្មៅ
ដោយប្រមូលសំណាកលើកសិករចំនួន៥គ្រួសារ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក និងកសិដ្ឋានចិញ្ចឹមគោ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។