នៅថ្ងៃអង្គារ ៩កើតខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកែប ដឹកនាំដោយលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលកែប បានចុះស្រាវជ្រាវ ត្រួតពិនិត្យទូកតាមកំពង់ចំណតទូកចំណុចស្រែយោល និងផែព្រែកតានេន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានធ្វើការត្រួតពិនិត្យទូកអួនអូសសរុបចំនួន១០ទូក ក្នុងនោះទូកទាំងអស់ពុំបានរកឃើញមានភ្ជាប់ និងរក្សាទុកឧបករណ៍ឆក់ទេ ដែលនេះបានបញ្ជាក់ឱ្យឃើញថាប្រជានេសាទទាំងអស់បានយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ឆក់ និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុកឧបករណ៍ឆក់គ្រប់ប្រភេទ ទាំងអស់គ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម