នៅថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេចនិងមន្រ្តីខណ្ឌរដ្ឋបាលជលផលកែប សហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ(WEA)បានធ្វើការជួយសង្រ្គោះសត្វអណ្ដើកសមុទ្រ(ល្មិច)ចំនួន១ក្បាលពីអ្នកនេសាទ ដោយជាប់អួនអូសដើម្បីធ្វើការលែងចូលទៅក្នុងសមុទ្រវិញ។ សត្វអណ្ដើកសមុទ្រនេះមានទំងន់១៨គីឡូក្រាម ប្រវែងបណ្ដោយ៥៣សង់ទីម៉ែត្រ និងទទឹងប្រវែង៥០សង់ទីម៉ែត្ររួមទាំងស្លាកលេខសម្គាល់ KH2021៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម