ពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី ការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុកឧបករណ៍ឆក់ត្រីគ្រប់ប្រភេទក្នុងខេត្តកែប
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២៣
465

កាលពីថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបចំកម្មវិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីឱសានវាទនៃសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុកឧបករណ៍ឆក់ត្រីគ្រប់ប្រភេទក្នុងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម  នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកនាយអធិការរដ្ឋបាលជលផលសមុទ្រ លោកឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ លោកមេបញ្ជាការរងនគរបាលការពារព្រំដែនទឹកវរៈ៤៣០ កម្លាំងនគរបាលវរៈ៤៣០ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ មេភូមិ អ្នកសារព័ត៌មាន អង្គការMCC គណៈកម្មការសហគមន៍នេសាទ និងប្រជានេសាទ សរុបចំនួន១៩៥នាក់។ បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយនិងណែនាំពីគណៈអធិបតីរួចមក អ្នកនេសាទដែលបានចូលរួមទាំងអស់បានយល់ដឹងពីកំហុសរបស់ខ្លួន សារភាព ប្រគល់ឧបករណ៍ឆក់ដល់សមត្ថកិច្ចនាពេលនោះ និងបានសន្យាឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាពិសេសឧបករណ៍ឆក់និងលបកន្ទុយកណ្តុរតទៅទៀត។ ពិធីនេះក៏បានដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ដែលអ្ននេសាទបានប្រគល់ជូនរួមមាន:
១.អួនអូស  ចំនួន៨ចូរ
២.ឧបករណ៍ឆក់  ចំនួន១០គ្រឿង
៣.ក្តាតាខេ  ចំនួន២គូ
៤.ខ្សែភ្លេីង  ប្រវែង១៧០ម៉ែត្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter