ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកែបបានរៀបចំគាំទ្រទុនសហវិនិយោគដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី ចំនួន២បណ្តុំ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ និងឃុំពងទឹក ក្រោមអធិបតីភាព ៖ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប។ សមាជិកបណ្តុំដែលទទួលបានទុនសហវិនិយោគនាពេលនោះមានចំនួន១០២ គ្រួសារ ដោយទទួលបានក្នុងមួយគ្រួសារមានត្រីអណ្ដែងចំនួន ៨៥០ក្បាល ត្រីចម្រុះចំនួន១០០០ក្បាល មានតង់ចំនួន ០១ និងមានចំណី ២៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម