កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាពលោក វ៉ៅ សុខា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប។ គោលបំណងក្នុងកិច្ចប្រជុំដើម្បីបង្ហាញនូវសេចក្ដីព្រាងគម្រោង និងស្នើសុំការគាំទ្រពីអាជ្ញាធរខេត្តនៃតំបន់ឆ្នេរ ក្នុងការរៀបចំគម្រោងឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម