កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តសេចក្តីជូនដំណឹងលេខ ២៧៣៦ កសក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការ ពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉ៅ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកែប ដោយមានការចូលរួមពី លោក លោកស្រី លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន លោកប្រធានសាខាគយ និងរដ្ឋាករ លោកប្រធានសាខាពន្ធដារ លោកនាយកសាលាខេត្ត លោកស្រីអភិបាលក្រុង/ស្រុក លោកមេឃុំ ចៅសង្កាត់ទូទាំងខេត្តកែប សរុបអ្នកចូលរួម៤០នាក់។