នៅថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើកែប ដឹកនាំដោយលោក ជួន សំរួល នាយរងខណ្ឌរដ្ឋបាលព្រៃឈើកែប និងលោក ម៉ី មុន្នីសេដ្ឋា ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE និងក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើកែប បានរៀបចំកម្មពិធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ ចំនួន២បណ្តុំ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានសមាជិកសរុបចំនួន ៥៧គ្រួសារ ដោយក្នុងមួយគ្រួសារបានទទួលកូនមាន់១៥ក្បាល ចំណីមាន់ក្នុង២៥គីឡូក្រាម ទ្រុងសម្រាប់ដាក់កូនមាន់ចំនួន១ និងម៉ាស៊ីនកិនចំណីចំនួន២គ្រឿង ក្នុងមួយបណ្តុំបានចំនួន១គ្រឿង សម្រាប់ប្រើប្រាស់រួមក្នុងបណ្តុំនីមួយៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម