ការចុះពិនិត្យ និងវាយតម្លៃកសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធពូជបង្កើតថ្មី
ចេញ​ផ្សាយ ២៧ មេសា ២០២២
123

នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ម៉ី មុនីសេដ្ឋា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE  លោក ឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរ  លោក ផាត់ សំណាង ប្រធានការិយាល័យគាំពារបរិស្ថាន កញ្ញា ចិន ស្រីនាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងកញ្ញា ឈន សុថា ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមចុះពិនិត្យ និងវាយតម្លៃកសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទពូជបង្កើតថ្មី ដើម្បើស្នើសុំលិខិតអនុញ្ញតបង្កើតកសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធពូជ គោ ប្រាម៉ាន់ និងឥណ្ឌូប្រេស៊ីល របស់ លោក សុខ សាវ៉ាត ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
ជាលទ្ធផលសម្រេចបាន:
 ១. កសិដ្ឋានមានផ្ទៃដីចំនួន ២៤ហិចតា
២. ស្រះទឹកចំនួន៣ (សំរាប់ លាងខ្លួនសត្វ និងស្រោចស្រពស្មៅ)
៣. អណ្តូងទឹក១ (សំរាប់គោផឹក)
៤. ឃ្លាំងស្តុកចំណី១
៥. បន្ទប់ស្នាក់បុគ្គលិកមួយខ្នង ៣បន្ទប់
៦. បន្ទប់ពេទ្យ១
៧. វាលស្មៅចំនួន៧ហិចតា
៨. គោសរុបចំនួន១០១ក្បាល ឈ្មោល៣ក្បាល
៩. សេះសរុបចំនួន៨ ឈ្មោល២ក្បាល
១០. បុគ្គលិកចំនួន៧នាក់ ស្រី1នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter