នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើកែប ដឹកនាំដោយលោក ជួន សំរួល នាយរងខណ្ឌរដ្ឋបាលព្រៃឈើកែប លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើកែប និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកែប បានចុះត្រួតពិនិត្យរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ របស់លោកស្រី ទង ប៉ាទី ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប និងរោងសន្និធិផល អនុផលព្រៃឈើ របស់លោកស្រី ងាវ ចិន្តា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម