សកម្មភាពចុះតាមដានការចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
514

នៅថ្ងៃសុក្រ ០២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ការិយល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖

១.កញ្ញា ចិន ស្រីនាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្ព្រី ព្រមទាំងលោក គង់ ចាន់តារា ភ្នាក់ងារផ្សព្វផ្សាយសង្កាត់ព្រៃធំ បានចុះពិនិត្យការចិញ្ចឹមគោ និងដំណាំចំណីសត្វរបស់កសិករឈ្មាះ សេង សារឿន មានទីតាំងស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប កំពុងចិញ្ចឹមគោ ៨ក្បាល ញី១ក្បាល និងមានដាំស្មៅពូជ ឃីងក្រាស  ពូជរ៉ូស៊ី និងស្មៅធម្មជាតិ ដែលកំពុងលូតលាស់ល្អអាចធានាដល់ការចិញ្ចឹមគោរបស់គាត់។

២.លោក អាង សុផា ប្រធានផ្នែកផលិតកម្មសត្វ បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពជំងឺឆ្លងសត្វគោក្របី នៅស្រុកដំណាក់ចង្អើរ ហើយជាលទ្ធផលឃើញថាសវត្វមានសុខភាពល្អជាធម្មតា។ មិនតែប៉ុណ្ណោះបានធ្វើការណែនាំ និងសុំការសហការជាមួយម្ចាស់សត្វ និងអាជ្ញាធរភូមិដើម្បីជួយរាយកាណ៍ក្នុងករណីសង្ស័យថា សត្វមានជំងឺដុំពកស្បែកលើគោ ក្របី។
សូមអរគុណ

ចំនួនអ្នកចូលទស្សនា
Flag Counter