នៅថ្ងៃសុក្រ ០២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផល និងក្រុមការងារនៃកម្មវិធីASPIRE ខេត្តកែបបានរៀបចំកម្មវិធីប្រជុំ និងបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក ឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរ និងមានការចូលរួមពីលោក ម៉ី មុន្នីសេដ្ឋា ទីប្រឹក្សាគម្រោង ASPIRE លោក ប៊ុត ស៉ីណា មន្រ្ដីត្រួតពិនិត្យ និងតាមដាន និងមានសមាសភាពចូលរួមសរុបចំនួន១៣នាក់ ស្រ្ដី០៣នាក់។ បន្ទាប់ពីមតិសំណេះសំណាលសួរសុខទុក្ខ និងបើកកម្មវិធីរបស់លោកអភិបាលរងស្រុក លោកទីប្រឹក្សា និងលោកនាយរងខណ្ឌបានបង្ហាញពីតួនាទីភារ:កិច្ច ប្រធាន អនុប្រធាន លេខាធិការ ដល់តំណាងកសិករ និងធ្វើការជ្រើសរើសចងក្រងរចនាសម្ព័ន្ធនៃបណ្ដុំអាជីវកម្មចិញ្ចឹមត្រីបានចំនួន៣រូប ដូចខាងក្រោម:
១.លោក គង់ ចំរើន ជាប្រធានបណ្ដុំ
២.លោក ហេង កង ជាអនុប្រធាន
៣.លោក ឡុង សេន ជាលេខាធិការ
សូមអរគុណ!!!
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម