ចេញផ្សាយ ១១ មិថុនា ២០២១
1,584
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១
លោក ប៉ា គឹមអាង អនុប្រធានមន្ទីរ និងលោក គង់ ចាន់តារា មន្ត្រីការិយាល័យនីតិកម្មកសិកម្មខេត្ត
បានចូលរួមប្រជុំតាមកម្មវិធី Zoom ស្ដីពី "ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម" ជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម។
ក្រោមធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោក David Bloch លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា និងមន្ត្រីជំនាញទាំង២៥រាជធានី ខេត្ត។