នៅថ្ងៃព្រហស្បតិ៍ ០១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកែប និងក្រុមការងារនៃកម្មវិធីASPIRE ខេត្តកែប បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ក្រោមអធិបតីភាព លោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក គិន សុភ័ក្ត្រ អភិបាលរងក្រុងកែប លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលកែប និងមានសមាសភាពចូលរួមសរុបចំនួន២០នាក់ ស្ត្រីចំនួន ០៤នាក់ ។
បន្ទាប់ពីមតិសំណះសំណាលសួរសុខទុក្ខរបស់លោកអភិបាលរងក្រុង និងលោកអនុប្រធានមន្ទីរបានមានមតិផ្ដាំផ្ញើ និងប្រកាសបើកកិច្ចប្រជុំ មន្ត្រីជំនាញបានបង្ហាញពីតួនាទីភារៈកិច្ច ប្រធាន អនុប្រធាន លេខាធិការ ដល់តំណាងកសិករ និងបន្តធ្វើការជ្រើសរើសចងក្រងរចនាសម្ព័ន្ធនៃបណ្ដុំអាជីវកម្មចិញ្ចឹមបានចំនួន៣រូប ដូចខាងក្រោម:
១.លោក ព្រីង អឺង ជាប្រធានបណ្ដុំ
២.លោក ឆាយ អ៊ន ជាអនុប្រធាន
៣.លោកស្រី ម៉ៅ សន ជាលេខាធិការ
សូមអរគុណ!