កិច្ចប្រជុំបោះឆ្នោតចងក្រងរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្មពោត
ចេញ​ផ្សាយ ១១ មិថុនា ២០២១
1,695

នៅថ្ងៃព្រហស្បតិ៍ ០១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងក្រុមការងារនៃកម្មវិធីASPIRE ខេត្តកែប បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្គ្រប់គ្រងបណ្ដុំអាជីវកម្មពោត ក្រោមអធិបតីភាព លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក លី ហ៊ត មេឃុំពងទឹក លោក ម៉ី មុនីសេដ្ឋា ទីប្រឹក្សាគ្រប់គ្រង និងមានសមាសភាពចូលរួមសរុបចំនួន១៩នាក់ ស្ត្រីចំនួន ៨នាក់ ក្នុងនោះតំណាងកសិករចូលរួមសរុប០៨នាក់។
បន្ទាប់ពីមតិសំណះសំណាលសួរសុខទុក្ខរបស់លោកមេឃុំ និងលោកប្រធានមន្ទីរបានមានមតិផ្ដាំផ្ញើ និងប្រកាសបើកកិច្ចប្រជុំ ការិយាល័យជំនាញបានបង្ហាញពីតួនាទីភារៈកិច្ច  ប្រធាន  អនុប្រធាន  លេខាធិការ ដល់តំណាងកសិករ និងបន្តធ្វើការជ្រើសរើសចងក្រងរចនាសម្ព័ន្ធនៃបណ្ដុំអាជីវកម្មពោតបានចំនួន៣រូប ដូចខាងក្រោម:
១.លោក រៀន សាយ ជាប្រធានបណ្ដុំ
២.លោកស្រី  អ៊ុ ភន ជាអនុប្រធាន 
៣.លោកស្រី ហង្ស ពៅ ជាលេខាធិការ  
សូមអរគុណ!

ចំនួនអ្នកចូលទស្សនា
Flag Counter