រសៀលថ្ងៃទី១១ខែឧសភានេះ លោកស្រី ផាន់ ចិន្តា កញ្ញា អ៉ិន ចាន់ណារី និងCEw សង្កាត់កែប បានចុះពិនិត្យការប្រមូលផលល្ពៅនៅភូមិកែវក្រសាំងតម្លៃផ្លាល្ពៅ១គីឡូចន្លោះពី៧០០-១០០០៛។ ឈ្មួញប្រមូលទិនមាន០២ក្រុមដើម្បីចែកចាយទៅកាន់ខេត្តកំពត(ឈូក ទូកមាស អង្គជ័យ ដងទង់) ខេត្តតាកែវ(ត្រាំកក់ អង្គតាសោម ) និងភ្នំពេញ។
-ក្រុមទី១ដឹកដោយរម៉កទិញក្នុមួយថ្ងៃ ១០០-២០០គីឡូ
-ក្រុមទី២ដឹកដោយឡានកូរេ ទិញក្នុង២ថ្ងៃម្តង ក្នុងចន្លោះពី៧០០-១២០០គីឡូ
-ការប្រមូលទិញនេះមានរយៈពេលប្រហែលជិតមួយខែ។
-ចំពោះត្រួយល្ពៅកសិករម្នាក់អាចកាត់បានពីចន្លោះ៣០ទៅ៥០ដុំដោយក្នុងមួយដុំតម្លៃ៩០០៛។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម