សេចក្តីប្រកាសព័ត៌មាន
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
1,408

            នាពេលថ្មីៗនេះ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានពិនិត្យឃើញថា សាធារណជន ពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុតបានចូលរួមផ្តល់យោបល់ជាមួយគណនីហ្វេសប៊ុករបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ពាក់ព័ន្ធនិងការចុះថ្លៃស៊ុតនៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ករណីស៊ុតចុះថោកក្រោម៤០០រៀលក្នុងមួយគ្រប់ ដោយមានការលើកឡើងថាបណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាងដូចជាប្រទេសវៀតណាមជាដើម ក្នុងករណីអាជីវករ អ្នកចញ្ចឹមសត្វបានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់-ទាពីប្រទេសជិតខាង សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ         ០៧៧.៤១០.១០៣, ០១៥.២០១.៥៥២, ០៩៣.៨០៤.៩៨៧ ដើម្បីមន្ទីរចុះអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ សង្ឃឹមថាសាធារណជន អាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុតជ្រាបជាព័ត៌មាន។

ចំនួនអ្នកចូលទស្សនា
Flag Counter