វេទិកាអ្នកពាក់ព័ន្ធច្រើនភាគីនៃបណ្តុំអាជីវកម្មទំពាំងផ្អែម
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
1,586

នៅថ្ងៃពុធ ៩ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០
ខណ្ឌរដ្ឋបាលព្រៃឈើកែប សហការជាមួយក្រុមការងារ  ASPIRE និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបានរៀបចំកិច្ចប្រជុំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្ដុំអាជីវកម្មទំពាំងផ្អែម ស្ថិតនៅភូមិអន្ទុងស ឃុំពងទឹក ក្រោមអធិបតីភាព 
១. លោក វង្ស សុផល នាយខណ្ឌរដ្ឋបាលព្រៃឈើកែប                                                
២. លោក ប្រាជ្ញ ពេជ្រភិរុណ ទីប្រឹក្សាតាមដានត្រួតពិនិត្យ និងវាយតម្លៃ 
៣. លោក អុិន ខុម អនុភូមិអន្ទង់ស                                      

អំពីបញ្ហាប្រឈមមានដូចជា:    
- ខ្វះទុន
- ខ្វះពូជ
- ខ្វះទីផ្សារ                                                                                 
- ខ្វះប្រព័ន្ធស្រោចស្រព                             
- ធាតុចូលមានតម្លៃថ្លៃ
- ខ្វះបច្ចេកទេសនៃការថែទាំ 
ការប្រើប្រាស់ជី និងថ្នាំកសិកម្ម                              

 + ដំណោះស្រាយ                                        
១. ចំពោះតម្រូវការទុនវិនិយោគ ខាងធនាគារអេស៊ីលីដា បានបង្ហាញពីគោលការណ៍ និងលក្ខខណ្ឌនៃការខ្ចី ហើយកសិករដែលមានបំណងចង់បានទុនវិនិយោគលើការផលិតទំពាំងផ្អែម អាចទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាងធនាគារ តាមលេខទូរសព្ទដែលបានជូន។

២.ចំពោះបញ្ហាពូជ ខាងមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើកែបនឹងស្វែងរកដើម្បីចែកជូនកសិករនៅពេលខាងមុខនេះ។

៣.ចំពោះបញ្ហាទីផ្សារខាងមន្ទីរនឹងព្យាយាមស្វែងរកទីផ្សារ ពិភាក្សាជាមួយកសិករចុះកិច្ចសន្យាក្នុងការទិញលក់ក្នុងតម្លៃមួយសមស្រប។

៤.ចំពោះបញ្ហាប្រព័ន្ធធារាសាស្រ្ត លោក អុិន ខុម អនុប្រធានភូមិ និងស្នើសុំអាជ្ញាធរ ភូមិ-ឃុំ ស្រុក និងមន្ទីរកសិកម្មនឹងព្យាយាមស្វែងរកដៃគូសហការ។

៥. ចំពោះបញ្ហាតម្លៃធាតុចូលជីដេបូឈ្មោះ ចេន ស្រីមុំ បានធ្វើបទបង្ហាញ ពីគោលការណ៍របស់ដេប៉ូ  និងមានលក់សម្ភារ:កសិកម្មផ្សេងៗ មានការបញ្ចុះតម្លៃចំពោះ សមាជិកបណ្តុំអាជីវកម្ម ក្នុងនោះក៏មានសេវាកម្ម ពិភាក្សាពីការប្រើប្រាស់ជីដោយឥតគិតកម្រៃផងដែរ។

 ៦. ចំពោះបញ្ហាបច្ចេកទេសនៃការដាំដុះ ខាងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលលើបច្ចេកទេស (ការដាំដុះ ការថែទាំ ការប្រើប្រាស់ជី និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រព) បន្តនៅថ្ងៃក្រោយបន្ទាប់ពីបានរៀបចំវេទិការួចរាល់ ដើម្បីឆ្លើយតបពីបញ្ហាប្រឈមរបស់សមាជិកក្នុងបណ្ដុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter