ការចុះល្បាតត្រួតពិនិត្យបទល្មើសជលផលក្នុងដែននេសាទសមុទ្រក្នុងខេត្តកែប
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
1,473

នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០២០
លោកនាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច និងមន្រ្ដីខណ្ឌរដ្ឋបាលជលផលកែប បានចុះល្បាតត្រួតពិនិត្យបទល្មើសជលផលក្នុងដែននេសាទសមុទ្រក្នុងខេត្តកែប 
 ជាលទ្ធផល: 
     - បានត្រួតពិនិត្យទូកនេសាទសរុបចំនួន០៣ គ្រឿងក្នុងនោះ :
     +ទូកនេសាទដែលមិនបានប្រព្រឹត្តបទល្មើសមានសរុបចំនួន០០ គ្រឿង 
     +ទូកនេសាទដែលបានប្រព្រឹត្តបទល្មើសមានសរុបចំនួន០៣ គ្រឿងគឺ

១. ទូកអួនអូសក្នុងតំបន់ទឹករាក់ ចំនួន០១ គ្រឿង (បានអប់រំណែនាំ ធ្វើកិច្ចសន្យាកុំអោយចូលអួសនៅតំបន់ទឹករាក់លើកទី១)

២. ទូកមុជខ្យល់ដើររើសខ្យងក្នុងបាតសមុទ្រក្នុងភូមិសាស្ត្រខេត្តកែបរបស់ជនជាតិវៀតណាមដែលបានលួចចូលដោយគ្មានលិខិតអនុញ្ញាត សរុបចំនួន០២ គ្រឿង  (បានអប់រំណែនាំកុំអោយចូលដោយគ្មានការអនុញ្ញាត និងបានរឹបអូសវត្ថុតាងនៃបទល្មើសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកែប)។

ចំនួនអ្នកចូលទស្សនា
Flag Counter