នៅថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្និងផលិតភាពកសិកម្ម បានប្រជុំធ្វើផែនការបណ្តុំអាជីវកម្មស្វាយអន្ទុងស,ស្ថិតនៅភូមិអន្ទុងស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ.ខេត្តកែប ក្រោមអធិបតីភាពលោក ប៉ា គឹមអាង អនុប្រធានមន្ទីរ លោក ម៉ី មុន្នីសេដ្ឋា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី លោក ហេង យៀន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមានកសិករចូលចំនួន៤៧នាក់,ស្ត្រី១៧នាក់។
កម្មវិធីនេះមានគោលបំណង៖
១. ប៉ាន់ប្រមាណ ទំហំអាជីវកម្ម និងការគាំទ្រ
២. កំណត់បាននៅបរិមាណនៃការផ្គត់ផ្គង់ និងការវិភាគការផលិតរបស់កសិករបណ្តុំអាជីកម្ម
៣. ទទួលបានសូចនាករដើម្បីចរចារក្នុងការចុះកិច្ចសន្យារវាងបណ្តុំ អ្នកទិញ និងផ្គតផ្គង់ធាតុចូល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម