នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០
លោកនាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច និងមន្រ្ដីខណ្ឌរដ្ឋបាលជលផលកែប បានចុះល្បាតត្រួតពិនិត្យបទល្មើសជលផលក្នុងដែននេសាទសមុទ្រក្នុងខេត្តកែប
ជាលទ្ធផលបានត្រួតពិនិត្យទូកនេសាទសរុបចំនួន០៣ គ្រឿងក្នុងនោះ :
+ទូកនេសាទដែលមិនបានប្រព្រឹត្តបទល្មើសមានសរុបចំនួន០១ គ្រឿង។
+ទូកនេសាទដែលបានប្រព្រឹត្តបទល្មើសមានសរុបចំនួន០២ គ្រឿង គឺទូកអួនអូសក្នុងតំបន់ទឹករាក់ដែលហាមឃាត់
និងបានអប់រំណែនាំ ធ្វើកិច្ចសន្យាកុំអោយចូលអួសនៅតំបន់ទឹករាក់បន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម