ការចុះអន្តរាគមន៍ព្យាបាល និងណែនាំពីវិធានការណ៍ការពារជំងឺអុតក្តាមគោក្របី
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
1,504
នៅថ្ងៃអង្គារ ០១រោច ខែមិគសិរ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រី ភ្នាក់ងារសុខភាពសត្វភូមិគ្រប់ភូមិ និងលោកស្រីទូច មុំ ជំនួយការភូមិអង្កោលបានចុះអន្តរាគមន៍ ព្យាបាល គោ ក្របីឈឺចំនួន៥ក្បាល និងផ្សព្វផ្សាយដល់កសិករកុំលក់ក្របី គោ ឈឺ និងមិនទាន់ឈឺ តាមការបំផុសបំផុលរបស់ឈ្មួញ និងណែនាំពីវិធានការណ៍ការពារជំងឺអុតក្តាមគោក្របី និងជីវសុវត្ថិភាពនៅទ្រុងចិញ្ចឹម ជូនដល់កសិករនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បញ្ហាប្រឈម: - កសិករនៅក្នុងភូមិអង្កោល ចិញ្ចឹមក្របីភាគច្រើនមិនមានក្រោលសំរាប់ដាក់សត្វទេ គឺចិញ្ចឹមលែងក្នុងស្រែ ដេកក្នុងស្រែ)។ដូចនេះធ្វើឱ្យក្របីឈឺ -គ្មានភ្នាក់ងារសុខភាពសត្វភូមិបោះបង់ចោលរយៈពេល៦ឆ្នាំហើយនៅក្នុងភូមិអង្កោល គឺរាល់ព័ត៌មាន និងស្ថានភាពសត្វឈឺ ពឹងផ្អែកលើមេភូមិ និងជំនួយការភូមិ និងភ្នាក់ងារសុខភាពសត្វភូមិផ្សេង ដូចនេះធ្វើឱ្យព័ត៌មាន មានការខ្វះខាត ម្យ៉ាងភូមិនៅដាច់ឆ្ងាយពីភូមិផ្សេងៗ។ -បន្តតាមដាន ស្ថានភាពជំងឺសត្វ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំនួនអ្នកចូលទស្សនា
Flag Counter