នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារ ASPIRE បានរៀបចំកិច្ចប្រជុំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្ដុំអាជីវកម្មស្វាយស្ថិតនៅភូមិអន្ទុងសរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព
១. លោក ថឹង បូរិន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប
២. លោក ឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរ
៣. លោក ជុំ នួន សមាជិកក្រុមប្រឹក្សាឃុំពងទឹក
៤. លោក យ៉ុន សុធន ទីប្រឹក្សាកម្មវិធី ASPIRE
សមាសភាពចូលរួមមាន
- មន្ត្រីថ្នាក់ខេត្ត ០៣នាក់
- មន្រ្តីការិ.ក្សេត្រសាស្ត្រចំនួន ០៣នាក់
- CEW ចំនួន ២នាក់
-មន្ត្រីថ្នាក់ស្រុកចំនួន ០២នាក់
- បុគ្គលិកអេស៊ីលីដាចំនួន ២នាក់
- បុគ្គលិកក្រុមហ៊ុនអង្គរគ្រីន ៤នាក់
- បុគ្គលិកក្រុនហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី២នាក់
- អ្នកលក់ធាតុចូលចំនួន ២នាក់
- អ្នកប្រមូលទិញចំនួន ២នាក់
អ្នកចូលរួមសរុបចំនួន ៧១នាក់ ស្រ្ដីចំនួន២៣ នាក់ ក្នុងនោះកសិករចូលរួមសរុបចំនួន ៤៥នាក់ ស្រ្ដីចំនួន ១៨នាក់។
អំពីបញ្ហាប្រឈមមានដូចជា:
-ខ្វះទុន
- ខ្វះបច្ចេកទេសនៃការថែទាំ ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
- ជម្ងឺ និងសត្វល្អិតបំផ្លាញ (ស្រមើល រុយមាស ដង្កូវ)
- ខ្វះប្រព័ន្ធស្រោចស្រព
- ធាតុចូលមានតម្លៃថ្លៃ
-ទីផ្សារស្វាយតម្លៃទាប
+ដំណោះស្រាយ
១. ចំពោះតម្រូវការទុនវិនិយោគ ខាងធនាគារអេស៊ីលីដា បានបង្ហាញពីគោលការណ៍ និងលក្ខខណ្ឌនៃការខ្ចី ហើយកសិករដែលមានបំណងចង់បានទុនវិនិយោគលើការផលិតស្វាយអាចទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាងធនាគារ តាមលេខទូរសព្ទដែលបានជូន។
២. ចំពោះបញ្ហាបច្ចេកទេសនៃការដាំដុះ ខាងការិ.ក្សេត្រសាស្ត្រ នឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលលើបច្ចេកទេស (ការថែទាំ ការប្រើប្រាស់ជី និងការប្រើប្រាស់ប្រពន្ធស្រោចស្រព) បន្តនៅថ្ងៃក្រោយបន្ទាប់ពីបានរៀបចំវេទិការួចរាល់ ដើម្បីឆ្លើយតបពីបញ្ហាប្រឈមរបស់សមាជិកក្នុងបណ្ដុំ។
៣. ចំពោះបញ្ហាប្រព័ន្ធធារាសាស្រ្ត មន្ទីរកសិកម្មនឹងព្យាយាមស្វែងរកដៃគូសហការ។
៤. ចំពោះបញ្ហាតម្លៃធាតុចូលជីធម្មជាតិសញ្ញាផែនដីបានធ្វើបទបង្ហាញ ពីគោលការណ៍របស់ក្រុមហ៊ុន និងធ្វើការបញ្ចុះតម្លៃចំពោះ សមាជិកបណ្តុំអាជីវកម្ម ក្នុងនោះក្រុមហ៊ុនក៏មានសេវាកម្ម ពិភាក្សាពីការប្រើប្រាស់ជីដោយឥតគិតកម្រៃផងដែរ។
៥.ចំពោះតម្លៃស្វាយយមានតម្លៃថោក ក្រុមហ៊ុនអង្គរគ្រីនបានពិភាក្សាជាមួយកសិករចុះកិច្ចសន្យាក្នុងការទិញលក់ក្នុងតម្លៃមួយសមស្រប ហើយក្រុមហ៊ុននឹងចុះមកណែនាំពីរបៀបថែទាំ និងខ្ចប់ស្វាយទៅតាមតម្រូវការរបស់ក្រុមហ៊ុន។