ចេញផ្សាយ ២៧ វិច្ឆិកា ២០២០
1,483
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទដែលអនុវត្តគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ៩នាក់ ទីប្រឹក្សាគម្រោង១នាក់ មន្ត្រីផ្សព្វផ្សាយឃុំ៣នាក់ កសិករបណ្តុំអាជីវកម្មទំពាំងផ្អែម១នាក់ និងកសិករបណ្តុំពោត១នាក់ ទៅទស្សនកិច្ចសិក្សានៅខេត្តកំពង់ស្ពឺទៅលើបណ្តុំអាជីវកម្មមាន់ បណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មទំពាំងផ្អែម។