នៅថ្ងៃចន្ទ ០៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានរៀបចំពិធីសំណេះសំណាល លេីការងារដឹកនាំ គ្រប់គ្រងមន្ទីរ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ពិធីនេះធ្វើឡើងដើម្បី ពិនិត្យ វាយតម្លៃទៅលើការគ្រប់គ្រង ការដឹកនាំ ក្នុងការប្រតិបត្តិការងារ នៅលេីវិស័យជំនាញនីមួយៗ និងស្តាប់មតិយោបល់ បញ្ហា ប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការផងដែរ ។
លោក ថឹង បូរិន ប្រធាន មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើង ពី បញ្ហា ប្រឈមមួយចំនួន ដូចជា ៖- ការកាប់រានទន្ទ្រានដីព្រៃឈើ ដីព្រៃ លិចទឹក និងបង្កភ្លើងឆេះ ព្រៃដើម្បីវាតយកដីធ្វើកម្មសិទ្ឋិ បទល្មើសព្រៃឈើ បំបែកជារូបភាពផ្សេងៗ បទល្មើសនេសាទ លួចប្រើនូវឧបករណ៍ហាមឃាត់ និងមានការទន្ទ្រានដីពីសំណាក់ជនខិលខូច និងបញ្ហាការបង្កបង្កេីនផលរបស់ប្រជាពលរដ្ឋ។
ក្នងឱកាសនោះ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ប្រចាំការ បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ កសិកម្ម ខេត្តកែប ដែលបានអនុវត្តការងារទៅតាម តួនាទី ភារកិច្ចទទួលបានលទ្ឋផលល្អប្រសើរ។ ឯកឧត្តមក៏បានជំរុញឱ្យបន្តពង្រឹងរបៀបរបបការងារ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានស្អិតរមួត និងបន្តតាមដាន គ្រប់គ្រងការងារទៅតាមជំនាញដល់មន្ត្រីក្រោមឱវាទ ឱ្យបានកាន់តែប្រសើរថែមទៀតដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងមានការទទួលខុសត្រូវតាមតួនាទីភារកិច្ច និងបានស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ កសិកម្មខេត្ត បំពេញនៅតួនាទី និងសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារថ្នាក់ជាតិ ដោះស្រាយនៅបញ្ហា ប្រឈមផ្សេងៗ ពិសេសនោះគឺបញ្ហាកាត់ឆ្វៀលដីដែល ប្រជាពលរដ្ឋកំពុងអាស្រ័យផលតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបាននាំយកនូវអនុសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យបន្តការអនុវត្តនូវ សារាចរ សេចក្តីណែនាំ លិខិតបទដ្ឋានផ្សេងៗរបស់ក្រសួងពាក់ព័ន្ឋទៅនឹងការងារអភិវឌ្ឍវិស័យកសិកម្ម និងបន្តពង្រឹងទប់ស្កាត់បទល្មើសនេសាទ បទល្មើស ព្រៃឈើ ចរាចរស្តីពីការដឹកជញ្ជូនសត្វខុសច្បាប់ យកមកអនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ។