កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល លោកប្រធានាយកដ្ឋានវារីវប្បកម្ម ទីប្រឹក្សា Jica នាយរងខណ្ឌរដ្ឋបាលជលផលកែប និងមន្រ្តីជំនាញ រួមជាមួយកសិករចិញ្ចឹមត្រីឆ្ពង់ចំនួន៣៥នាក់ បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តជាក់ស្តែងលេីពីការផ្សាំកូនត្រីឆ្ពង់ក្នុងស្រះ ក្នុងគោលបំណង ចែកលំលែកបទពិសោធន៍នៃប្រពន្ធ័ផ្សាំកូនត្រីឆ្ពង់ក្នុងស្រះ ផ្តល់ជូននៅមូលដ្ឋានគ្រឹះក្នុងការផ្សាំកូនត្រី ការចែករំលែកពីរបាយការណ៍កាវិភាគសេដ្ឋកិច្ចក្នុងពេលផ្សាំកូន និងបញ្ហាប្រឈមក្នុងអំឡុងពេលផ្សាំនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម