ថ្ងៃទី២៣ខែមករាឆ្នាំ២០២០វេលាម៉ោង៣រសៀលកំលាំងខណ្ឌរដ្ឋបាលជលផលកែប បានទទួលព័ត៍មានពីសហគមន៍នេសាទកែប មានករណីអ្នកនេសាទរុញឈឹបដៃភ្ជាប់ជាមួយឧបករណ៍ឆក់ត្រី នៅជិតតំបន់ដែនសហគមន៍ ហេីយកំលាំងបានចេញត្រួតពិនិត្យល្បាតក៍ឃេីញមានជនសង្សយ័កំពុងធ្វេីនេសាទ ប៉ុន្តែពួកគេគ្រាន់តែឃេីញកំលាំងយេីង ពួកគេទំលាក់ឧបករណ៍ចោលហេីយរត់ ចូលទៅក្នុងព្រៃកោងធ្វេីអោយកំលាំងពិបាកក្នុងការុករក។ ជាលទ្ធផលកំលាំងយេីងបានរឹបអូសឧបករណ៍ឆក់ចំនួន៣គ្រឿង អាគុយ៤០ចំនួន៣ និងលបកន្ទុយកណ្តុចំនួន២០ លបយកមក រក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម