វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះតាមគោលការណ៍សរីរាង្គមិនប្រើប្រាស់ថ្នាំពុលគីមី និងប្រៀបធៀបការដាំដុះតាមទម្លាប់កសិករគំរូ
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៩
1,686

នៅថ្ងៃសុក្រ ០៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៍ជាមួយនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះតាមគោលការណ៍សរីរាង្គមិនប្រើប្រាស់ថ្នាំពុលគីមី និងប្រៀបធៀបការដាំដុះតាមទម្លាប់កសិករគំរូ ដល់សមាជិកសហគមន៍ទំនប់អង្គកំពង់ត្រឡាច ក្រោមអធិបតីភាពលោក បណ្ឌិត សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម ដោយមានសមាជិកចូលរួមសរុប ៣០នាក់ ក្នុងស្រ្តី ១៤នាក់ ស្ថិត នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ចំនួនអ្នកចូលទស្សនា
Flag Counter