ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ម៉ោង១រសៀលកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានទទួលពត៌មានពីសហគមន៍នេសាទអូរក្រសារ ប្រាប់ថាមានទូកអូសឈ្លើងបាល់នៅចន្លោះខាងកើត ឃ្លងព្រែកហើយកម្លាំងខណ្ឌរដ្ឋបាលជលផលបានចេញត្រួតពិនិត្យល្បាត និងប្រទះឃើញទូកកន្ទុយវែង០៤គ្រឿងកំពុងអូស ហើយធ្វើការឃាត់ចាប់ដកហូតរនាស់អូសឈ្លើង ចំណែកម្ចាស់ទូក នាំមកខណ្ឌរដ្ឋបាលជលផលខេត្តកែបដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើការនេសាទដោយប្ររនាស់អូសឈ្លើងនេះទៀតចំណែកសម្ភារៈរនាស់បានរឹបអូសយកមករក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម