មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកែបចេញល្បាតនៅតំបន់អភិរក្សក្នុងសហគមន៍នេសាទ
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
1,648

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការរាយការណ៍ពីសមាជិកសហគមន៍នេសាទអង្កោលប្រាប់ថាមានទូកអូសនៅកន្លែងតំបន់អភិរក្សក្នុងសហគមន៍នេសាទ បន្ទាប់មកមន្រ្តីខណ្ឌរដ្ធបាលជលផលខេត្តកែបបានចេញទៅល្បាតក៏ឃើញមានទូកអូសនៅតំបន់អភិរក្សនោះមែន តែពួកគេបានឃើញក្រុមមន្ត្រីជលផលពីចំងាយក៏កាត់មងចោលរួចរត់មកគោក ខ្លះរត់ចេញទៅសមុទ្រក្រៅ ហើយក្រុមកម្លាំងមន្ត្រីជលផលបានស្រង់អ៊ួនអូស១ចូរ រួចបន្តដំណើរទៅទិសខាងកើតសហគមន៍អង្កោលបានជួបអ្នកនេសាទរុញឈិបដោយ ដៃរួមផ្សំនឹងឧបការណ៍ឆក់ មន្រ្តីខណ្ឌរដ្ឋបាលជលផលបានណែនាំ និងដកហូតសំភារៈឆក់បានចំនួន៦គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter