គម្រោងជុំរុញទីផ្សាសម្រាប់កសិកម្មខ្នាតតូច(AIMS)សម្រាប់អ្នកផលិតមាន់ស្រែនៅខេត្តកែប
ចេញ​ផ្សាយ ២៤ សីហា ២០១៩
1,897

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក ឡន សុចិត្ត បានចូលរួមកិច្ចប្រជុំចង្កោម ស្តីពីពហុភាគីអ្នកពាក់ព័ន្ធនៃខ្សែសង្វាក់ផលិតកម្មមាន់ស្រែ របស់គំរោង( AIMS) ជំរុញទីផ្សារ សម្រាប់កសិករខ្នាតតូច នៃមន្ទីរពាណិជ្ជកម្មខេត្តកែប ។ គោលបំណងផ្តល់ ឱកាសដល់ភាគីពាក់ព័ន្ធក្នុងខ្សែសង្វាក់តម្លៃបានស្គាល់ពីគ្នាកាន់តែច្បាស់ និងបង្ហាញកំណត់សុពលភាព និងចាត់ អាទិភាព បញ្ហារាំងស្ទះក្នុងខ្សែសង្វាក់តម្លៃនិងស្វែងរកដំណោះស្រាយ ក្នុងការកំណត់ផែនការ ដេីម្បីឆ្លើយតបបញ្ហា ការឆក់យកឱកាសទីផ្សារ ភ្ជាប់អាជីវកម្មទៅនឹងអាជីវកម្ម និងពី អាជីវកម្មទៅសេវាកម្ម។ ក្រោម អធិបតី ភាព លោក គេត យ៉េង តំណាងចៅសង្កាត់ អូរក្រសារដែលមាន សមាសភាព អញ្ជើញចូលរួមសរុបចំនួន៣៦នាក់ ស្រី២៧នាក់ កសិករមកពីភូមិ អូរក្រសារ អាជីវករ មន្រ្តី ឥណទាន មីក្រូ ហិរញ្ញ ជុំ វិញខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តកែប ដែលប្រារព្ធនៅភូមិអូរក្រសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter