ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
ចេញ​ផ្សាយ ០៧ សីហា ២០១៩
1,887

នៅព្រឹកថ្ងៃចន្ទ ០៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិត្តិយសបានទទួលស្វាគមន៍ដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ពីសំណាក់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំ សណ្ឋាគារ រ៉ក់រ៉ូយ៉ាល់ ខេត្តកែប។

               ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹក និងមន្ត្រីទាំងអស់ត្រូវតែខិតខំបំពេញការងារឱ្យកាន់តែសកម្មបន្តទៀត និងត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវបន្ថែមទៀតនូវចំនេះដឹងថ្មី ផ្នែកជំនាញទំនើបៗ និងការងារពិសោធន៍ល្អៗដើម្បីជួយដល់កសិករយើងឱ្យធ្វើការដាំដុះក៏ដូចជាការចិញ្ចឹមទទួលបានទិន្នផលខ្ពស់ និងស្របតាមតម្រូវការទីផ្សារផងដែរ។ បន្ថែមពីនោះក៏មានការបំពាក់មេដាយការងារជូនមន្ត្រីរាជការដែលមានស្នាដៃល្អ ដែលទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ចំនួន២២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter