វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តការប្រើប្រាស់គេហទំព័ររបស់មន្ទីរ
ចេញ​ផ្សាយ ០៩ កក្កដា ២០១៩
1,787

នៅថ្ងៃអង្គារ ០៨កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដើម្បីធ្វើការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដោយបានជួបជាមួយនឹងមន្ត្រីដែលទទួលបន្ទុកលើការងារគ្រប់គ្រងគេហទំព័រនេះ ប្រព្រឹត្តនៅមន្ទីរផ្ទាល់ និងមានការបង្ហាត់បង្ហាញយ៉ាងលម្អិតអំពីចំណុចកែប្រែ ការកែប្រែមុខងារប្រើប្រាស់ថ្មី កែតម្រូវលើចំណុចខ្វះខាតដែលមន្ត្រីបានអនុវត្តកន្លងមកលើការបញ្ជូលព័ត៌មាន ដោយក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter