នៅយប់ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
លោក ប៉ា គឹមអាង អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីកសិកម្មស្រុកដំណាក់ចង្អើរ បានចុះល្បាតចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ និងផ្លូវទៅអង្កោលនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ពុំមានជួប ចរាចរសត្វខុសច្បាប់ឡើយ មានតែក្រុមហ៊ុន CP ដែលនាំចូលជ្រូកមកសត្តឃាតដ្ឋានកែប ចំនួន១០ក្បាល និងការដឹកជញ្ជូនជ្រូក របស់ក្រុមហ៊ុនអេហ្រ្គីគម៉ាស្ទរ័ ដឹកចេញពីខេត្តកំពង់ឆ្នាំងចំនួន៦០ក្បាល ចូលមកក្នុងខេត្តកំពត ដោយឆ្លងកាត់ខេត្តកែបមានលិខិតអនុញ្ញាតត្រឹមត្រូវ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម