នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០នាទី ព្រឹក ក្រុមការងារនៃការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដើម្បីធ្វើការតាមដាន និងពង្រឹងបន្ថែមអំពីការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលខេត្តបានកំពុងប្រើប្រាស់។
សមាសភាពចូលរួមមាន លោក ស៊ូ សុភ័ក្ត្រ អនុប្រធានមន្ទីរ លោក ចាន់ វណ្ណា ប្រធានការិយាល័យរដ្ឋបាល លោក គីង សុផានី នាយរងខណ្ឌរដ្ឋបាលជលផល លោកស្រី នុន សុផា មន្តី្រការិយាល័យក្សេត្រសាស្ត្រ លោក អាង សុផា មន្ត្រីទទួលបន្ទុកផ្នែកផលិតកម្មសត្វ និងក្រុមការងារមជ្ឈមណ្ឌល សរុបអ្នកចូលរួម ០៧នាក់ នៅមន្ទីរផ្ទាល់។
ក្រុមការងារបានពិភាក្សាទៅលើ៖
- ការចាត់មន្ត្រី ក្នុងទទួលបន្ទុក និងការគ្រប់គ្រងគេហទំព័រ
- បញ្ហាដែលខាងមន្ទីរជួបប្រទះ អំឡុងពេលប្រើប្រាស់គេហទំព័រ
- ការស្វែងរកដំណោះស្រាយ
- ផ្សេងៗ...
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម